ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ នៅលើវិថីអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានវិវត្តន៍ខ្លួនជាបន្តបន្ទាប់ ដោយបានចាប់ផ្តើមពីភ្នាក់ងារអចលនវត្ថុ និងក្លាយជាអ្នកអភិវឌ្ឍន៍អចលនវត្ថុដ៏លេចធ្លោមួយេរូប។
ជាមួយនឹងផែនការយុទ្ឋសាស្រ្ត និងចក្ខុវិស័យច្បាស់លោកលោកឧកញ៉ាបណ្ឌិតបានត្រៀមបង្ហាញ គំរោងថ្មីមួយនៅឆ្នាំ២០២៦ខាងមុខ។
លោកឧកញ៉ាគីម ហ៊ាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមសំខាន់ៗចំនួន៥ចំណុច ដូចជា 1. បុរី វិមានសំណាង បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន នៅដើមឆ្នាំ២០២២ ពេលកូវីធ១៩ កំពុងវាយលុយខ្លាំង ហើយសង្រ្គាមអ៊ុយក្រែន ទើបចាប់ផ្តើម ដែលអាចថាជាកូនកើតក្នុងសម័យសង្រ្គាម។
- ទោះសេដ្ឋកិច្ចសកលមិនសូវល្អ តែពួកយើងរក្សារការសាងសង់ និងលក់ដូរជាធម្មតា ដោយបានបញ្ចប់ការសាងសង់ផ្ទះអាជីវកម្ម វីឡាព្រីន និងវីឡាឃ្វីនមួយចំនួន ព្រមទាំងមានអ្នកចូលស្នាក់នៅជាបណ្តើរៗហើយ។
- ពួកយើងនឹងមានដំណឹងល្អ សម្រាប់អ្នកដែលបានទិញផ្ទះនៅបុរី វិមានសំណាង នៅក្នុងខែមករា ២០២៦ ដោយពួកយើងអាចនឹងមានគំរោងធំមួយទៀតក្នុងខែ មិថុនា ២០២៦ និងមួយទៀតក្នុងខែ មករា ២០២៧។
- តាំងពីចាប់បើកលក់បុរី វិមានសំណាង គឺពួកយើងមិនដែលបញ្ចុះតម្លៃលក់ទេ តែក៏ខានឡើងថ្លៃយូរ ហើយយើងមានគម្រោងឡើងថ្លៃ $5,000 សម្រាប់វីឡាព្រីន ឡើងថ្លៃ $10,000 សម្រាប់វីឡាឃ្វីន និងឡើងថ្លៃ $15,000 សម្រាប់វីឡាឃីង ចាប់ពីថ្ងៃទី០១ តុលា ២០២៥។
- លើផ្ទះដី ២៥ហត គឺវាគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះតូចៗចំនួន ២០០០ផ្ទះ តែពួកយើងសុខចិត្តសាងសង់វីឡាប្រណិតៗចំនួន ៤០០វីឡា ហើងអតិថិរជនរបស់យើង គឺមានជាង ៩០% ដែលទិញដើម្បីស្នាក់នៅប្រចាំថ្ងៃ៕